«ទីដែលប្រាសាទក្លាយជាផ្ទះ»៖ ពិព័រណ៍រូបថតដែលនាំពលរដ្ឋខ្មែរឲ្យនឹកដល់ការបំផ្លាញប្រាសាទខ្មែរ ដោយភាគីថៃ
newsare.net
«ទីដែលប្រាសាទក្លាយជាផ្ទះ» ជាស្នាដៃរូបថតជាង ២០សន្លឹក របស់លោក ហ្សង់ ប៊ុលបេ បុរាណវិទ្យាជនជាតិប«ទីដែលប្រាសាទក្លាយជាផ្ទះ»៖ ពិព័រណ៍រូបថតដែលនាំពលរដ្ឋខ្មែរឲ្យនឹកដល់ការបំផ្លាញប្រាសាទខ្មែរ ដោយភាគីថៃ
«ទីដែលប្រាសាទក្លាយជាផ្ទះ» ជាស្នាដៃរូបថតជាង ២០សន្លឹក របស់លោក ហ្សង់ ប៊ុលបេ បុរាណវិទ្យាជនជាតិបារាំង ដែលរំលេចពីការរស់នៅរបស់ពលរដ្ឋខ្មែរក្នុងតំបន់អង្គរ នាសម័យសង្រ្គាមឆ្នាំ៧០។ បច្ចុប្បន្ន ស្នាដៃនេះ ត្រូវមជ្ឈមណ្ឌលបុប្ផាណា រៀបចំដាក់តាំងបង្ហាញ ដើម្បីឲ្យសាធារណជនអាចស្វែងយល់ពីការរស់នៅរបស់ប្រជាជនខ្មែរ ក្នុងប្រាសាទនាតំបន់អង្គរ កាលពីសម័យសង្រ្គាម។ សម្រាប់អ្នកចូលរួមទស្សនា ពិព័រណ៍មួយនេះបាននាំពួកគេឲ្យនឹកឃើញតថភាពថ្មីៗ ដែលទាហានថៃ បានបាញ់បំផ្លាញប្រាសាទខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ Read more












