លោក ហង់ជួន ណារ៉ុន៖ ក្រសួងអប់រំបានបន្តកែលម្អយន្តការប្រឡងបាក់ឌុបពីមួយឆ្នាំទៅមួយឆ្នាំ
newsare.net
យន្តការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គឺកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅឆលោក ហង់ជួន ណារ៉ុន៖ ក្រសួងអប់រំបានបន្តកែលម្អយន្តការប្រឡងបាក់ឌុបពីមួយឆ្នាំទៅមួយឆ្នាំ
យន្តការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គឺកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅឆ្នាំ។ នេះគឺជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន ក្នុងសន្និសីទសារព័ត៌មានអំឡុងពេលចូលរួមកាត់ក្បាលវិញ្ញាសារប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ បើតាមរដ្ឋមន្រ្តីដដែលរូបនេះ នៅរាល់ការប្រឡងបញ្ចប់ទៅ ក្រសួងអប់រំតែងតែងពិនិត្យរាល់ចំណុចខ្វះខាត ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីកែលម្អបន្ថែមនៅពេលប្រឡងឆ្នាំក្រោយៗទៀត។ ទោះជាយ៉ាងនេះក្តី លោក ហង់ជួន ណារ៉ុន ក៏មិនភ្លេចបញ្ជាក់ជាថ្មីពីដំណាក់កាលសំណេរ កំណែ និងបញ្ចូលពិន្ទុ ដែលត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធានានូវសុក្រឹតភាពសម្រាប់ដំណើរការប្រឡង៕ សូមស្តាប់ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន៖ Read more












